លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី "ការប្រមូលកម្រៃសេវា នៃការចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត" ក្រោមអធិបតីភាព ឯកឧត្តម ជូ វណ្ណ: អគ្គនាយក នៃនិយ័តករអាជីកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ នាថ្ងៃសុក្រ ៦កើត ខែផល្គុនឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី២ នៃអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ